បុប្ផាកោះកែវសុំផ្ញើរចិត្ត

Discussion in 'Poetry & Literature' started by cheaensuos, Aug 21, 2015.

Watchers:
This thread is being watched by 1 user.
 1.  
  cheaensuos

  cheaensuos Commoner

  Joined:
  Jul 27, 2013
  Messages:
  46
  Likes Received:
  5
  Credit Points
  Dollar
  បុប្ផាកោះកែវសុំផ្ញើរចិត្ត
  បទ នាគព័ន្ធជើងព្រៃ
  ព្រឹកព្រាង សន្សើមធ្លាក់ សន្សើមត្រជាក់ដល់ឆ្អឹងខ្នង
  បងបាន ជួបស្នេហ៍ស្នង ជួបស្នេហ៍នួនល្អងបងសប្បាយ។

  កោះកែវ ពាសពៅស្រស់ ពាសពៅសែនស្រស់ណាស់ឆោមឆាយ
  គយគន់មិនជិនណាយ មិនជិនឆោមឆាយទេពុំងារ។

  ចិត្តចង់ស្ទុះថ្នមភ្លាម ស្ទុះថ្នមឱ្យរៀមមានគ្នីរគ្នា
  បើបានសួនពុំងារ ស្ងួនពុំកំព្រាដូចគ្រាមុន។

  ថើបថែមិនឱ្យហ្មង មិនឱ្យស្នេហ៍ស្នងឆ្ងាយតូចតន់
  ថ្នាក់ថ្នមឆោមមានមន្ត ឆោមមានហើយពន់ទន់តាមស្ងួន។

  ស្នេហ៍ស្និទ្ធទៅស្ងួនថ្លៃ ទៅស្ងួនពិសីអង្វរនួន
  រៀមរាស្នេហ៍មាំមួន ស្នេហ៍មាំមានខ្លួនពិតជាស្មោះ។

  រៀមរស់ព្រោះស្នេហា ព្រោះស្នេហ៍ជីវាបងសណ្តោស
  ដិតដានជាប់ចិត្តប្រុស ជាប់ចិត្តលើស្រស់ឥតបែកបែ។

  កោះកែវបុប្ផាស្រី បុប្ផាម្ចាស់ថ្លៃកំពូលស្នេហ៍
  សូមសុំផ្ញើរចិត្តថែ ផ្ញើរចិត្តមេសមេលើពៅផង។
   

Share This Page

XenForo add-ons by Waindigo™ ©2014 Waindigo Foundation.